រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះលក់ឧបករណ៍អេឡិចត្រូនិចមួយកន្លែង យ៉ាងសន្ធោសន្ធៅ ទាំងព្រឹកព្រលឹម ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ៥និង៣០នាទី ព្រឹកព្រលឹម ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ តាមបណ្តោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការិយាល័យនគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អោង លក្ខណារី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរអាជីវករលក់ឧបករណ៍អេឡិចត្រូនិច បានឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យផ្ទះ ថ្មបេតុង មានទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ បណ្តាលឲ្យឆេះខូចខាតសម្ភារ: គ្រឿងអេឡិចត្រូនិច អស់ទាំងស្រុង តែមិនបានរាលដាលដល់ផ្ទះអ្នកជិតខាង និងគ្មាននរណាម្នាក់ រងរបួសនោះឡើយ និងមានរថយន្តការិយាល័យ អគ្គិភ័យចំនួន៥គ្រឿង ចុះអន្តរាគមន៍ប្រើប្រាស់ទឹក អស់ចំនួន១ឡាន ស្មើនឹង ៤ម៉ែត្រ គូបទើបរលត់ទៅវិញនៅម៉ោង៦ព្រឹក ៕