សាហាវមែន! ក្មេងស្រីម្នាក់ ត្រូវបាន កម្មករជៀជ័រកៅស៊ូម្នាក់ចាប់រំលោភ រួចអារ.កដាច់បំពង់ខ្យល់ ក្នុងបំណងសម្លា.ប់បំបិទមាត់ហើយរត់គេចខ្លួន សំណាងជីវិតនាងថ្លៃមិនស្លា.ប់ របួសធ្ងន់
សន្តិសុខសង្គម
355

ខេត្តរតនគិរី៖ ពិតជារន្ធត់ និងសាហាមែន កម្មករជៀជ័រកៅស៊ូម្នាក់ បានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១៤ឆ្នាំ រំលោភសេពសន្ថវៈ រួចអារ .ក ក្មេងស្រីរងគ្រោះដើម្បីសម្លាប់បំបិទមាត់ ហើយព្យាយាមរត់គេចខ្លួនបាត់ តែសំណាងល្អណាស់ ជីវិតនាងមិនទាន់អស់ បានរងរបួសធ្ងន់ ត្រូវបានគេប្រទះឃើញបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។

ករណីនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានកើតឡើងនៅម៉ោង ៦និង៣០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុនហង័អាញ ការដ្ឋានទី៣ ក្នុងភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ មានអាយុ១៤ឆ្នាំ ដោយមានឪពុកឈ្មោះ គីម ឡុង អាយុ៤២ឆ្នាំ និងម្ដាយឈ្មោះ សុខ ចាន់ អាយុ ៣៣ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។

ចំណែកជនល្មើសមានឈ្មោះ គា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កម្មករជៀរជ័រកៅស៊ូ ស្នាក់នៅបណ្តោះអាសន្ន ក្នុងក្រុមហ៊ុនហង័អាញ (កម្មករជៀជ័រការដ្ឋានទី៣) និងជាជនចំណាកស្រុក បានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពរួច។

សមត្ថកិច្ចបាននិយាយថា នៅលើខ្លួនក្មេងស្រីរងគ្រោះ មានស្លាកស្នាម អារ.កដាច់បំពង់ខ្យល់ ចំណែកស្លាកស្នាមលើប្រដាប់ភេទ រងចាំការធ្វើកោសល្យវិច្ច័យពីក្រុមគ្រូពេទ្យជាមុនសិន។

ពេលនេះកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុក កំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ខណៈជនរងគ្រោះ កំពុងសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ៕ 


Telegram