បបួលគ្នាទៅងូតទឹកលេង អកុសលលង់ទឹកស្លាប់ រក រកសពល្មមតែឃេីញ..
សន្តិសុខសង្គម
105

ខេត្តព្រះសីហនុ៖ ហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង ១២នឹង៣០ នាទីថ្ងៃត្រង់ទី ០៩ ខែឧសភា ឆ្នាំ២០២១ ចំពោះទីតាំងនៅចំណុចស្រះទឹកមួយកន្លែងដែលជាប់ព្រំប្រទល់ អាងទឹកស្អាតក្បាលឆាយស្ថិតក្នុងភូមិ១ សង្គាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមបុរសម្នាក់ ឈ្មោះ សុំ វិត ដែលនៅក្នុងហេតុការណ៍នោះ បានប្រាប់ថាដំបូងឡើយពួកគាត់បាននាំគ្នាមកងូតទឹកនៅទីនេះលេង ហើយឆ្លៀតរាវរកលៀសផង។ បន្ទាប់មកដោយបុរសឈ្មោះ ថាន បានទៅទីតាំងទឹកជ្រៅ។

ដោយមានការព្រួសបារម្មណ៍ពីបុរសឈ្មោះ វិត គាត់ក៏ស្រែកប្រាប់ថាកុំទៅកណ្ដាលពេកព្រោះកន្លែងនោះមានស្នាមដៃអាអិចជ្រៅណាស់។ជាអកុសល្យគាត់ស្រែកប្រាប់មិនទាន់បានប៉ុន្មានផង ក៏មានក្មេងស្រែកប្រាប់ពីលើទំនប់ថា បុរសឈ្មោះថានកំពុងតែលង់ទឹងហើយ ភ្លាមៗបុរសឈ្មោះ វិត បានស្ទុះយ៉ាងលឿនដើម្បីទៅជួយ ប៉ុន្តែដោយចម្ងាយឆ្ងាយពីគ្នាពេកគាត់ទៅមិនទាន់ក៏បណ្ដាលអោយបុរសឈ្មោះ ថាន លង់បាត់តែម្ដង។ បុរសឈ្មោះ វិត ប្រឹងរកដែលតែរកមិនឃើញ ក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ចអោយជួយតែម្ដង។

គួរបញ្ចាក់ផងដែលថាក្រុមមុជទឹកអង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ សហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចចម្រុះ ចុះមុជទឹកស្វែងរក បន្ទាប់ពីដឹងព័ត៌មានថា បុរសឈ្មោះ វ៉ា សុខថាន អាយុប្រហែល២០ឆ្នាំ ដែលលង់ទឹកស្រះបាត់ខ្លួននៅជិតក្បាលឆាយកាលពីល្ងាចម្សិលមិញវេលាម៉ោង ០៣រសៀល ហើយរហូតមកដល់វេលាម៉ោង៣ រសៀល ថ្ងៃនេះទី៩ ឧសភា ២០២១ ការស្វែងរកជនរងគ្រោះ របស់អង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ បានរកឃើញហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សព្វជូនសាច់ញាត្តិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃនី ៕

អត្ថបទ៖ ជា សំណាង


Telegram