ភ្នំពេញ ៖ រថយន្តកូរ៉េប្រភេទដឹកទំនិញមួយគ្រឿង បានរ៉េចង្កូតជ្រុលទៅបុកនិងបង្កាន់ដៃស្ពាន ខណៈតៃកុងរថយន្តបានបេីកចុះពីលេីស្ពានអាកាសស្ទឹងមានជ័យ រួចបានគេចនិងម៉ូតូមួយគ្រឿងជិះបញ្ច្រាសមកពីមុខ សំណាងមិនមានអ្នករបួសនៅវេលាម៉ោង៤ល្ងាច ថ្ងៃ ទី៩ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៏ថាតែកុងរថយន្តមានឈ្មោះ កែវ ណារូ អាយុ៣២ឆ្នាំ មុខរបរកម្មករដឹងស៊ីម៉ង់ ស្នាក់នៅក្នុងកន្លែងធ្វេីការ ។
តាមសម្តីរបស់តៃកុងរថយន្តបានឲ្យដឹងថា នៅមុនពេលកេីតហេតុរថយន្តខាងលេីបានបេីកបរឡេីងស្ពានអាកាសស្ទឹងមានជ័យ ដោយមានអ្នករួមដំណេីរចំនួន៤នាក់ ក្នុងនោះមានស្រី២ នាក់ លុះធ្វេីដំណេីរមកចំណុចកេីតហេតុ ខណះបេីកចុះពីស្ពានមកក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ បេីកដោយបុរសម្នាក់ បានបេីកបរបញ្ច្រាសផ្លូវឡេីងទៅស្ពានខាងលេី ក៏ធ្វេីអោយតៃកុងរថយន្តវ៉ាក់ជាន់ហ្វ្រាំងមិនទាន់ទាញចង្កូតមួយទំហឹងក៏ជ្រុលទៅបុកនិងបង្កាន់ដៃស្ពានលូទឹកស្អុយក្រោមស្ពានអាកាសស្ទឹងមានជ័យ បណ្តាលអោយរថយន្តត្រូវបុកធ្លុះជាប់ទៅមុខលែងរួច និងជាសំណាងដែរ ដែលរថយន្តបុកជាប់និងដែកទេីបមិនអាចរថយន្តធ្លាក់ចុះក្រោម ហេីយក៏មិនបណ្តាលអោយមាននរណាម្នាក់រងរបួសដែល ។
ក្រោយកេីតហេតុរថយន្តខាងលេីត្រូវបានសមត្ថកិច្ចចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញមកស្ទួចយកទៅរក្សាទុករងចាំការដោះស្រាយជាក្រោយ ៕ អ៊ុ ស្រស់