បុរសម្នាក់ជិះម៉ូតូម្នាក់ឯងលឿនបណ្តាលបុកបង្គោលចំណាំងផ្លាតនៅចិញ្ចើមផ្លូវបណ្តាលដួលសន្លប់ស្តូកស្តឹង
សន្តិសុខសង្គម
94

បន្ទាយមានជ័យ៖ បុរសម្នាក់ជិះម៉ូតូម្នាក់ឯងលឿនបណ្តាលបុកបង្គោលចំណាំងផ្លាតនៅចិញ្ចើមផ្លូវបណ្តាលដួលសន្លប់ស្តូកស្តឹងនៅវេលាម៉ោង៨.៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១តាមបណ្តោយផ្លូវជាតិលេខ៥៦អាស្ថិតភូមិគោកតាឯក ឃុំតាមបែន ស្រុកស្វាយចេក។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា៖ជនរងគ្រោះមានឈ្មោះ មួន សុខ ភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះបានជិៈម៉ូតូម្នាក់ឯងម៉ាក់ហុងដាឌ្រីមសេរីឆ្នាំ២០១៩ពាក់ផ្លាក់លេខបន្ទាយមានជ័យ1T.8686ក្នុងទឹសដៅជើងទៅត្បូងក្នុងល្បឿនលឿនបណ្តាលទៅបុកបង្គោលថ្មចំណាំងផ្លាតនៅចិញ្ចើមផ្លូវបណ្តាលដួលសន្លប់ស្តូកស្តឹងត្រូវបានរថយន្តសង្គ្រោះទៅមន្ទីពេទ្យ។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីនគរបាលជំនាញចុះវាស់វែងឃើញថាជនរងគ្រោះជិះម៉ូតូលឿនទើបបង្កគ្រោះដួលខ្លួនឯងបណ្តាលសន្លប់ស្តូកស្តឹងនិងម៉ូតូខូចខាតស្ទើរទាំងស្រុងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក៕ដោយ៖ចន្ត្រា


Telegram