រដ្ឋបាលខណ្ឌសែនសុខ បានចុះបិទទីតាំងលក់កាហ្វេ លីហ័ង ឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់ករណីមិនអនុវត្តតាមលិខិតលេខ០១៥/២១ សណន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះបិទទីតាំងលក់កាហ្វេ លីហ័ង ស្ថិតនៅកែងផ្លូវលេខ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភំ្នពេញ ដែលមិនអនុវត្តតាមលិខិតលេខ០១៥/២១ សណន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់ និងបានដកហូតម៉ូតូចំនួន ០៨គ្រឿង បច្ចុប្បន្នបាននាំខ្លួនទៅកាន់ អធិការរដ្ឋាននគរបាលខណ្ឌសែនសុន ដើម្បីអនុវត្តតាមនិតីវិធី។