កម្លាំងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ជួយសង្រ្គោះបានសត្វពពូលរស់ជិត ១០០ក្បាល លែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ
សន្តិសុខសង្គម
200

ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងរហ៊ូត នៃដែនជម្រកសត្វព្រៃកែវសីមា រួមជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត ដោយមានការគាំទ្រពីគម្រោងរបស់អង្គការ WCS បានចុះល្បាតក្នុងភូមិសាស្រ្ត ហើយបានដេញប៉ផាប់ចាប់ពភីងជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពដាក់លប់ធ្វើជាធ្នាក់ទាក់ចាប់សត្វពពូលប្រមាណជាង១០០ក្បាល នៅចំណុចភូមិចក់ចារ ឃុំ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែនជម្រកសត្វពនរៃកែវសីមា។

ជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកវត្ថុតាងនៅនឹងកន្លែងកើតហេតុរួមមាន មងទាក់សត្វ និងសត្វពពូលងាប់ចំនួន២៥ក្បាល ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ព្រមទាំងសត្វពពូល រស់ក្នុងទ្រុងជាង១០០ក្បាល ត្រូវបានក្រុមការងារលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ៕

(មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី)


Telegram