ឃាត់ខ្លួនពលករខ្មែរ៩នាក់បម្រុងលួចឆ្លងដែនទៅថៃដោយខុសច្បាប់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក
សន្តិសុខសង្គម
122

បន្ទាយមានជ័យ៖ ឃាត់ខ្លួនពលករខ្មែរ៩នាក់បម្រុងលួចឆ្លងដែនទៅថៃដោយខុសច្បាប់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅវេលាម៉ោង៧.៥៤នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នៅក្នុងចំការស្វាយចន្ទីក្បែរព្រំដែនក្នុងភូមិរបើកស្វាយ ឃុំ.ស្រុកស្វាយចេក។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា៖នៅពេលឃាត់ខ្លួនពលករមន្ត្រីនគរបាលស្រុកស្វាយចេកបានចេញល្បាតពេលយប់ប្រទៈឃើញពលករខ្មែរចំនួន៩នាក់ស្រី២នាក់និងម៉ូតូ៣គ្រឿងនិងអ្នកដឹក៣នាក់នៅពេលដែលកំពុងបម្រុងលួចឆ្លងដែនទៅប្រទេសថៃក្នុងភូមិសាស្គ្រស្រុកស្វាយចេក។

លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនពលករប្រុស.ស្រីទាំង៩នាក់បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសាកសួរតាមចម្លើយពលករគឺពួកគាត់បម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់យកម្នាក់តំលៃ៥.០០០បាតជូនដល់កន្លែងធ្វើការរកការងារអោយធ្វើ នៅពេលដែលពួកគាត់ត្រូវបានមេខ្យល់ដឹកទំលាក់នៅចំការស្វាយចន្ទីក្បែរព្រំដែនហើយយប់ម៉ូតូបម្រុងដឹកចេញត្រូវបានសមត្តកិច្ចឃាត់ខ្លួន។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា៖ពលករខ្មែរចំនួន៩នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ក្រោយធ្វើកិច្ចសន្យាហើយណែនាំត្រូវបានបញ្ជូនទៅដាក់មណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចន្ត្រា


Telegram