បន្ទាយមានជ័យ៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលស្ត្រីម្នាក់របួសធ្ងន់នៅវេលាម៉ោង៥.៣០នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នៅភូមិ.ឃុំគំរូ ស្រុកថ្មពួក។
មន្ត្រីនគរបាលចរាចណ៍ស្រុកថ្មពួកបានប្រាប់ថា៖ស្ត្រីរងគ្រោះបណ្តាលរបួសធ្ងន់មានឈ្មោះ ធី ស្រីណែត អាយុ២៩ឆ្នាំរស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺស្ត្រីរងគ្រោះឈ្មោះ ធី ស្រីណែត បានជិៈម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1J.2582ក្នុងទឹសដៅពីត្បូងទៅជើងហើយឈ្មោះ លី ហុង ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិ.ឃុំគំរូ ស្រុកថ្មពួក បានជិៈម៉ូតូម៉ាក់ហុងដាឌ្រីមពាក់ផ្លាក់លេខបាត់ដំបង1N.6724ក្នុងទឹសដៅបញ្រ្ចាស់ទឹសគ្នាក្នុងល្បឿនលឿនបានបុកពេញទំហឹងបណ្តាលរបួសធ្ងន់ម្នាក់ត្រូវបានសង្គ្រោះបន្ទាន់។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីនគរបាលជំនាញចុះពិនិត្យវាសវែងហើយអ្នកដែលជិៈម៉ូតូបង្កគ្រោះថ្នាក់ឈ្មោះ លី ហុង ដែលបើកបរលឿនគ្មានការប្រុងប្រយ័ត្នទើបបណ្តាលបុកជនរងគ្រោះបណ្តាលរបួសធ្ងន់ ក្រោយពេលវាស់វែងហើយត្រូវបាននាំយកម៉ូតូ២គ្រឿងរក្សាទុកអធិការដ្ឋាននគរបាលស្រុកថ្មពួកដើម្បីដោះស្រាយតាមច្បាប់៕ដោយ៖ចន្ត្រា