គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងារជួយសង្រ្គោះ នៅមិនទាន់ប្រទះឬ រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ
ក្រសួងការពារជាតិ សូមប្រកាសជូនដំណឹងដល់សាធារណៈជនអោយបានជ្រាបថា៖ ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារជួយសង្រ្គោះ អស់រយៈពេលពេញមួយថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអាកាសធាតុមិនអំណោយផល និងឧបសគ្គជាច្រើនក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់បង់ ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន នៅភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្រុមការងារជួយសង្រ្គោះ នៅមិនទាន់ប្រទះឬ រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ ។ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងារជួយសង្រ្គោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រនឹងខិតខំប្រឹងប្រែងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់បង់បន្តទៀត ៕