ខេត្តបន្ទាយមានជ័យ៖ ក្នុងអំឡុងឆ្នាំ២០២១ខេត្តបន្ទាយមានជ័យបង្ក្រាបបទល្មើសលួចឆ្លងដែនមានចំនួន៤៥ករណីឃាត់ខ្លួនមេខ្យល់ចំនួន៦៣នាក់ត្រូវបញ្ចូនទៅតុលាការខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា៖នៅអំឡុងឆ្នាំ២០២១នេះកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបង្ក្រាបបទល្មើសលួចឆ្លងដែនដោយខុសច្បាប់មានចំនួន៣៧ករណីនិងឃាត់ខ្លួនមេខ្យល់ចំនួន៥៦នាក់ក្នុងនោះប្រុស៤៩នាក់ស្រី៧នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់និងពលករតចំនួន២២៦នាក់ស្រី១០២នាក់ប្រុស១២៤នាក់និងកុមារចំនួន២នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
លោកវរៈសេនីយ៍ទោ ព្រម្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា៖កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅអំឡុងឆ្នាំ២០២១នេះបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់មានចំនួន៨ករណីក្នុងនោះសហការកម្លាំងយោធាតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យបាន៥លើកដែលត្រូវឃាត់ខ្លួនមេខ្យល់ចំនួន៧នាក់ជាបុរស់និងមធ្យោបាយដឹកជញ្ជូនរថយន្ត៥គ្រឿងនិងម៉ូតូកងបី១គ្រឿងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់និងពលករចំនួន៧០នាក់ស្រី៣៦នាក់ប្រុស៣៤នាក់កុមារចំនួន៦នាក់ត្រូវបានបញ្ជូនទៅមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ក្រោយទទួលការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ពលករចំណាក់ស្រុកដោយខុសច្បាប់លួចឆ្លងដែនគេចវេសធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃវិធានការគណៈបញ្ជាការឯកភាពបានដាក់វិធានការ បង្ការទប់ស្កាត់កូវីដ១៩មិនអោយរីករាលដាលក្នុងសហគមន៍ត្រូវអនុវត្តវិធាន ៣ការពារ និង៣កុំ៕ដោយ៖ចិន្ត្រា