ខេត្តបាត់ដំបង ៖ នគរបាលក្រុងបាត់ដំបង បានធ្វើការចាប់ឃាត់ខ្លួនមុខ សញ្ញា លួចពេលយប់ចំនួន០២នាក់ ដែលជាជនពិការ និងជាមុខសញ្ញាយ៉ាងសកម្ម ធ្វើសកម្មភាពលួចច្រើនលើក ច្រើនសារ ទោះសមត្ថកិច្ចអប់រំ ណែនាំច្រើនដងរួចហើយក្តី តែបុគ្គលរូបនេះ មិនបានកែប្រែខ្លួនទាល់សោះ ទីបំផុតត្រូវបាន បញ្ជូនទៅតុលាការ ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ អនុវត្តជាប់ជាប្រចាំនូវមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនី យ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបង បានដឹកនាំឃាត់ខ្លួនមុខសញ្ញា(លួចពេល យប់) បានចំនួន០២នាក់ នៅក្នុងមូលដ្ឋានក្រុងបាត់ដំបង ក្នុងខណៈដែលមុខសញ្ញានេះកំពុងចេញធ្វើសកម្មភាពដូចរាល់ដង។
ជនសង្ស័យទាំង២នាក់រួមមាន ៖
១-ឈ្មោះ នូ ចាន់ណាត ហៅ ឆាងភេទប្រុស អា យុ ៣៨ឆ្នាំ មានទីលំនៅមិនប្រាកដ ស្នាក់នៅក្រោម ស្ពានថ្មថ្មីភូមិ ព្រែកមហា ទេពសង្កាត់ស្វាយ ប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង ។
២-ឈ្មោះ រៀង លីន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិរត្តលៀប សង្កាត់ចំការសំរោងក្រុង បាត់ដំបង ខេត្តបាត់ដំបង ។
តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងឱ្យដឹងថា ការឃាត់ខ្លួនមុខសញ្ញាទាំង២នាក់នេះ គឺក្នុងពេលពួកគាត់កំពុងធ្វើសកម្មភាពជាក់ស្តែងក្នុងមូលដ្ឋានដែលក្នុងនោះមានឈ្មោះ នូ ចាន់ណាត ហៅ ឆាង កុត ភេទប្រុស អាយុ៣៨ឆ្នាំ ដែលជាជនពិកា ជិះរទេះ ហើយរូបគាត់មានជំនាញខាងលួចយក អាគុយរថយន្តឬសម្ភារៈផ្សេងៗនៅក្នុងរថយន្តដែលម្ចាស់ជាជនរងគ្រោះចតទុកនៅខាងក្រៅផ្ទះនាពេលយប់ ។
លោកអធិការបានបន្តថា ករណីនេះបានកើតមាន នាពេលកន្លងមកច្រើនលើកណាស់ និងដោយយល់ឃើញថា រូបគាត់ជាជនពិកា សមត្ថកិច្ចរបស់លោកបានត្រឹមតែធ្វើកិច្ចសន្យា អប់រំណែនាំឱ្យរូបគាត់ឈប់ប្រព្រឹត្តិសកម្មភាព(លួច)នេះជាបន្តទៀត ច្រើនលើកច្រើនសារណាស់មកហើយ ប៉ុន្តែរូបគាត់មិនបានបញ្ឈប់សកម្មភាពនោះទេ ហើយថ្មីៗនេះមហាជននៅក្រុងបាត់ដំបងក៏បានបង្ហាញនូវសកម្មភាព(លួច)របស់គាត់ជាបន្តបន្ទាប់ទៀតនិងសកម្មផងដែរតាមរយៈបណ្តាញសង្គម ។
ដោយអស់លទ្ធភាពក្នុងការអប់រំណែនាំដល់រូបគាត់ទើបពេលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តទៅតាមអំពើល្មើសច្បាប់ដែល រូបគាត់បានប្រព្រឹត្តិ៕