ខេត្តបាត់ដំបង ៖ មុខសញ្ញាជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីបង្កហិង្សាគប់ ដោយ ដុំ ថ្ម និង ពូថៅ កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ នៅក្នុងក្រុងបាត់ដំបង ខេត្ត បាត់ដំបង រួចបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
ការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបទ បញ្ជារបស់ លោកឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នង ការ នៃស្នងការដ្ឋាននគរបាលខេត្តបា ត់ ដំបង ក៏ដូចជា យោបល់របស់លោក វរសេនី យ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរ បាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្រ្កាបរួមជាមួយកម្លាំងការិយាល័យជំ នាញឃាត់ខ្លួនមុខ សញ្ញាជាជនសង័្សយចំនួ ន ០៣នាក់ ទាក់ទង ករ ណីហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស ( គប់ ដោយ ដុំ ថ្ម និង ពូថៅ ) ។
ជនសង្ស័យទាំង៣នាក់រួមមាន៖
១-ឈ្មោះ ចាន់ ប៊ុន ធឿន ហៅ លីន ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិ សូភី ១ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
២-ឈ្មោះ ឡេ ឡេង ហៅ ឡុង ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិ ព្រែកនរិន្ទ ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ឈុំ សម្បត្តិ ហៅ បាត់ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិ កំពង់ក្របី សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ពូថៅ ដង ឈើ ប្រវែង ៤៥ សង់ទីម៉ែត្រ ០១ ចំនួន០១។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជាក់ថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កាល ពី ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១២និង៥២ នាទី មានករណី ហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស ( គប់ ដោយ ដុំ ថ្ម និង ពូថៅ ) នៅចំណុចភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលសកម្មភាពនេះបង្កដោយក្រុមជនសង័្សយខាងលើ ទៅលើជនរងគ្រោះ ឈ្មោះ សុខ សីហា ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំ នៅ ភូមិ ឡឥដ្ឋ សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនគរបាល ហើយពេលទទួលពាក្យបណ្តឹ ង និងធ្វើការស្រាវជ្រាវរួចមក សមត្ថកិច្ចកំណត់មុខ សញ្ញាបាននិងឈានដល់ការបង្រ្កាបតែម្តង និងកសាងសំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់៕