ម្ចាស់គណនីហ្វេសបុកឈ្មោះ ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួន មកបំភ្លឺ សុំទោសជាសាធារណៈ និងកំពុងស្រាវជ្រាវរកម្ចាស់លេខទូរសព្ទម្នាក់ទៀត
សន្តិសុខសង្គម
465

រាជធានីភ្នំពេញ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ ញ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលបានប្រើប្រាស់ គណនីហ្វេសបុកឈ្មោះ ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វើកិច្ចសន្យា ទទួលកំហុស និងបានថតជាវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិតមកលើលោកអធិការនគរបាលខណ្ឌមានជ័យ ។

ពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀត ដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺលើករណីបន្លំខ្លួ នជាអធិការនេះផងដែរ ៕



Telegram