រាជធានីភ្នំពេញ៖ កងអន្តរាគមន៍ឃាត់ខ្លួនមនុស្សចំនួន៣នាក់ សាកសួររឿងល្មើសបំរាមគោរច ស្រាប់តែឆែកឆេឃើញឧបករណ៍ប្រើប្រាស់ គ្រឿងញៀនលាក់ទុកក្នុងខ្លួន
ហេតុការណ៍នេះកើតឡើងនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាវេលាម៉ោង ១២យប់ឈានចូលថ្ងៃទៅ ១២ ខែឧសភា ឆ្នាំ២០២១ ៕
យោងទៅតាមប្រភពព័ត៌មានពីកងកម្លាំងអន្តរាគមន៍របស់អធិការនគរបាលខណ្ឌជ្រោយចង្វារបានឱ្យដឹងថាមុនពេលកើតហេតុ កម្លាំងរបស់អធិការនគរបាលខណ្ឌជ្រោយចង្វារបានធ្វើការចុះល្បាតពួនស្ទាក់នៅតាមបណ្ដោយផ្លូវជាតិលេខ ៦អា ស្រាប់តែឃើញជនសង្ស័យ ៣ នាក់ស្រីប្រុសក៏បានធ្វើការឃាត់សួរនាំភ្លាមៗនោះសមត្ថកិច្ចក៏បានឆែកឆេរលើខ្លួនយុវជនម្នាក់បានឃើញនូវឧបករណ៍សម្រាប់ជក់គ្រឿងញៀន ១ និងសោរសម្រាប់ដោះខ្ចៅម៉ូតូ១ ៕
ក្រោយពេលកើតហេតុកងកម្លាំងអន្តរាគមន៍របស់អធិការនគរបាលខណ្ឌជ្រោយចង្វារបានធ្វើការឃាត់ខ្លួននិងសួរនាំរួចរាល់បាននាំខ្លួនជនសង្ស័យទាំង ៣ នាក់យកទៅអធិការនគរបាលខណ្ឌជ្រោយចង្វាដើម្បីធ្វើតាមនីតិវិធីច្បាប់ ៕