បុរសម្នាក់ដេញវាយបែកក្បាលសន្តិសុខម្នាក់ ហូរឈាមស្រោចខ្លួនត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនសួរនាំ
សន្តិសុខសង្គម
133

រាជធានីភ្នំពេញ៖ សន្តិសុខម្នាក់ត្រូវបានបុរសម្នាក់វាយបែកក្បាលហូរឈាមស្រោចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនសួរនាំ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 5 ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញនាវេលាម៉ោង ១០យប់ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១៕

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបុរសម្នាក់បានចុះពីលើកង់បីស្រាប់តែស្រែកសួរទៅសន្តិសុខថាចង់យ៉ាងមិចៗ ក៏បានប្រទាក់សម្ដីជាមួយគ្នាក៏ផ្ទុះជាហិង្សាកើតឡើងបានវាយតប់គ្នាបណ្ដាលឲ្យសន្តិសុខប្រចាំការនៅក្នុងការ៉ាស់សាំងតេលាត្រូវរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួនភ្លាមនោះក៏សមត្ថកិច្ចបានមកដល់បានធ្វើការសួរនាំ ។

នៅក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសួរនាំរួចក៏បានឱ្យភាគីទាំងសងខាងសម្អសម្រួលគ្នា៕


Telegram