តូចចិត្តនឹងជម្ងឺប្រចាំកាយច្រើនពេក បុរសម្នាក់សម្រេចចិត្តមកលោតពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន
សន្តិសុខសង្គម
112

រាជធានីភ្នំពេញ៖ បុរសម្នាក់សម្រេចចិត្តមកលោតពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន ដោយសារតូចចិត្តនឹងជម្ងឺប្រចាំកាយច្រើនពេក ត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមជួយស្រង់ ចេញពីក្នុងទឹក ឡើងលើគោកវិញ ដោយអាណិត ហេតុការណ៍នេះបានកើតឡើងនៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនៅវេលាម៉ោង ៨ យប់ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ ។

បើតាមការសាកសួរពីសមត្ថកិច្ចបានបញ្ជាក់ថាបុរសនោះសុំមិនប្រាប់ឈ្មោះមានអាយុ ៤៧ ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង ដោយសារតែមានជំងឺប្រចាំកាយច្រើនពេកទើបគិត តូចចិត្តខ្លួនឯង ក៏សម្រេចចិត្តមកធ្វើអត្តឃាតដោយលោតពីលើស្ពានជ្រោយចង្វាដើម្បីសម្លាប់ខ្លួនតែម្តង

ក្រោយពេលកើតហេតុសមត្ថកិច្ចដែលនៅទីនោះបានសួរនាំរួច ក៏បានទំនាក់ទំនងអោយក្រុមគ្រួសារមកទទួលទៅផ្ទះវិញ៕


Telegram