បន្ទាយមានជ័យ៖ មេខ្យល់៣នាក់ត្រូវបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់និងពលករ២៥នាក់ត្រូវបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យជាមេខ្យល់៣នាក់មាន ១.ឈ្មោះ សុខ វិបុល ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ២.ឈ្មោះ ឌឹប នុន ភេទប្រុសអាយុ៥២ឆ្នាំរស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ៣.ឈ្មោះ ម៉ៃ សៃហុង ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យជាមេខ្យល់និងពលករគឺលោកវរៈសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចេញល្បាតពេលយប់នៅវេលាម៉ោង០១.៣០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ បានប្រទៈឃើញពលករប្រុស.ស្រីចំនួន២៥នាក់ក្នុងនោះមាន៧នាក់កំពុងជិៈម៉ូតូឥណ្ឌាទៅកាន់ព្រំដែនហើយឃាត់ខ្លួនទាំងមេខ្យល់និងពលករទៅមញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ។
លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនមកសាកសួរពលករបានប្រាប់ថាខ្លួនទាំងអស់គ្នាពិតជាមានបំណងឆ្លងដែនទៅប្រទេសថៃដើម្បីរកការងារធ្វើតាមរយៈមេខ្យល់ក្នុងម្នាក់តំលៃ៦.០០០បាតដែលជូនដល់កន្លែងធ្វើការងារនិងរកការងារអោយធ្វើតែពេលដែលបម្រុងឆ្លងដែនត្រូវបានសមត្តកិច្ចឃាត់ខ្លួន។ក្រោយពេលសាកសួរហើយមេខ្យល់៣នាក់និងម៉ូតូកង់បីឥណ្ឌា១គ្រឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ពលករចំនួន២៥នាក់ត្រូវបានបញ្ជូនទៅមណ្ឌល់ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចិន្ត្រា