បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែរចំនួន៦នាក់លួចឆ្លងដែនចូលប្រទេសថៃត្រូវបានសមកិច្ចថៃឃាត់ភាគីកម្ពុជាសុំក៍មិនអនុញ្ញាតិដែរនៅវេលាម៉ោង៣.៣០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នៅចំណុចឈមកម្ពុជាភូមិប្រាសាទស្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
មន្ត្រីទំនាក់ទំនងការងារព្រំដែនកម្ពុជា.ថៃបានប្រាប់ថា៖មានប្រជាពលរដ្ឋខ្មែរចំនួន០៦នាក់ស្រី០៣នាក់បានលួចឆ្លងដែនដោយខុសច្បាប់ចូលក្នុងទឹកដីថៃត្រូវបានទាហ៊ានប៉ារ៉ានិងតម្រួតយោធាថៃ(រឺត.ឆ.ដ)ថៃឃាត់ខ្លួនក្នុងទឹកដីថៃដែលឈមកម្ពុជាក្នុងភូមិសាស្គ្រប៉ុស្តិ៍ប្រាសាទស្បែងស្រុកថ្មពួក។
មន្ត្រីទំនាក់ទំនងរូបនោះបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានមន្ត្រីទំនាក់ទំនងការងារព្រំដែនកម្ពុជា.ថៃ បានធ្វើការទំនាក់ទំនងទៅសមត្តកិច្ចដែលឃាត់ ដើម្បីស្នើសុំប្រគល់អោយសមត្តកិច្ចកម្ពុជាវិញ តែភាគីថៃមិនអនុញ្ញាត្តិឡើយហើយបានយកទៅខេត្តស្រៈកែវដើម្បីអនុវត្តតាមគោលការភាគីថៃ។
មន្ត្រីទំនាក់ទំនងការងារកម្ពុជា.ថៃបានបញ្ជាក់ថា៖ក្រោយពេលដែលភាគីថៃឃាត់ប្រជាពលរដ្ឋខ្មែរតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃដែលលួចឆ្លងដែនតាមរយៈមេខ្យល់នាំ មន្ត្រីទំនាក់ទំនង កំពុងសហការជាមួយកម្លាំងមានសមត្តកិច្ច ដើម្បីស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់អោយបាននិងចាត់ការតាមច្បាប់៕ដោយ៖ចិន្ត្រា