រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាមុខរបរទាក់ឆ្កែ បម្រុងធ្វើសកម្មភាព ប៉ុន្តែចៃដន្យមានប្រជាពលរដ្ឋឃើញទាន់ រហូតជិះម៉ូតូនិងផ្តួលចោល រួចរត់គេចខ្លួនបាត់ស្រមោល ក៍ប៉ុន្តែត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ មកធ្វើការដកហូត កាលពីវេលាម៉ោង១និង២៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ចំណុចគល់ស្ពានអាកាសស្ទឹងមាន ជ័យ តាមបណ្ដោយ ផ្លូវ ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានឲ្យដឹងថា ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា វ៉េវ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1L-3886 ដឹកគ្នាមានឧបករណ៍សម្រាប់ទាក់កឆ្កែបម្រុងធ្វើ សកម្មភាពនៅម្តុំខាងក្រោយផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ ទឹក ខណ្ឌបឹងកេងកង ចៃដន្យមានប្រជាពលរដ្ឋឃើញទាន់ ប្រញាប់ជិះរត់គេចខ្លួន និងមានការដេញតាមពីក្រោយ និងរាយការណ៍ជូនសមត្ថកិច្ចផងដែរ រហូតជនសង្ស័យភ័យបានផ្តួលម៉ូតូចោល រត់គេចខ្លួនបាត់ ចូល ទៅ ក្នុង ផ្លូវឌឿងហែមបាត់ ស្រមោល សល់តែម៉ូតូ និងឧបករណ៍ទាក់ឆ្កែ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីស្រាវជ្រាវ រកមុខជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕