ខឹងវ៉ៃដណ្តើមសង្សានាំបក្ខពួកស្ទាក់កាប់បណ្តាលជនរងគ្រោដាច់ករខាងឆ្វេងនិងរបួសក្បាលធ្ងន់ធ្ងរត្រូវបានឃាត់ខ្លួន៥នាក់ជនដៃដល់
សន្តិសុខសង្គម
129

បន្ទាយមានជ័យ៖ ខឹងវ៉ៃដណ្តើមសង្សានាំបក្ខពួកស្ទាក់កាប់បណ្តាលជនរងគ្រោដាច់ករខាងឆ្វេងនិងរបួសក្បាលធ្ងន់ធ្ងរត្រូវបានឃាត់ខ្លួន៥នាក់ជនដៃដល់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួន៥នាក់មាន១.ឈ្មោះ ស៊ុន រ៉ាម៉ី ភេទប្រុសអាយុ១៧ឆ្នាំ ២.ឈ្មោះ ហៃ ម៉េងហាក់ ភេទប្រុសអាយុ១៧ឆ្នាំ ៣.ឈ្មោះ ផាត ភេទប្រុសអាយុ១៦ឆ្នាំ ៤.ឈ្មោះ ជិន មិថុនា ភេទប្រុសអាយុ១៨ឆ្នាំ ៥.ឈ្មោះ ថន អារុណប្រាថ្នា ហៅ ពេជ្រ ភេទប្រុសអាយុ១៩ឆ្នាំជនសង្ស័យរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ខាន់ លីហ័ង ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត បានប្តឹងក្មេងស្ទាវ១ក្រុមបានធ្វើសកម្មភាពកាប់ទៅកូនប្រុសរបស់គាត់ឈ្មោះ ឌឿន រ៉ានុត ភេទប្រុសអាយុ១៧ឆ្នាំបណ្តាលដាច់ករដៃឆ្វេងនិងរបួសក្បាលរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នៅពេលកូនប្រុសរបស់គាត់ទៅលេងបាល់នៅក្លិបបាល់ទាត់ស្ពតវើលស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងលោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ដែលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោ ឌឿន រ៉ានុត បានដកហូតវត្ថុតាងមានកាំបិតកែឆ្នៃដងដែក១ប្រវែង១៨៥សង់ទីម៉ែត្រ កាំបិតប៉័ងតោ១ ពូថៅ១ ឈើជ្រុង១ ម៉ូតូ១គ្រឿងដែលឃាត់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នៅភូមិសន្តិភាព សង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យ៥នាក់បានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការសាកសួរតាមចម្លើយសារភាពមូលហេតុដែលពួកគេកាប់ទៅលើជនរងគ្រោះឈ្មោះ ឌឿន រ៉ានុត ព្រោះគំនុំរឿងដណ្តើមសង្សាឈ្មោះ ស៊ុន រ៉ាម៉ី ហើយធ្លាប់កាប់និងវ៉ៃទៅលើពួកគេទើបគំនុំសងសឹកស្ទាក់កាប់វិញក្រោយសាកសួរហើយជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ដោយ៖ចិន្ត្រា


Telegram