ខេត្តតាកែវ ៖ ដោយមានចង្អុលបង្ហាញពីសំណាកលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាកឯកឧត្តម ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវថ្ងៃសុក្រ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានអោយកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលភ្នំដិន បានអនុវត្តន៍ដីកាចាប់ខ្លួនលេខ៤៣/០២២១ដបច ចុះថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២១ ដែលចេញដោយលោក ភិន ផល្លេង ចៅក្រមជំនុំជំម្រះ នៃសាលាដំបូងខេត្តតាកែវ បង្គាប់អោយចាប់ខ្លួនឈ្មោះ សឿង សុបាន (ហៅ គង់) ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ពីករណីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញយកទៅស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីធ្វើការច្បាប់និតិវិធីច្បាប់ ៕ ប្រភពអធិការនគរបាលស្រុកគីរីវង់