ជនដៃដល់ករណីហិង្សាយកកែវគប់ក្បាលបុរសម្នាក់របួសធ្ងន់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលា ដំ បូងខេត្តបាត់ដំបង អនុវត្តតាមផ្លូវច្បាប់
សន្តិសុខសង្គម
189

ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងករណីហិង្សានៅស្រុកកំរៀង ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលា ដំ បូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់។

ជាក់ស្តែង នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្ត បាត់ដំបង រួមទាំងយោបល់របស់លោកវរសេនី យ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារ នគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ ទោ ស្រី វុឌ្ឍី អធិ ការស្តីទីនៃអធិការដ្ឋាននគរបាលស្រុ កកំរៀង បានធ្វើការឃាត់ខ្លួនជនសង័្សយ ឈ្មោះ ហ៊ុប រីម ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិសាមសិប ឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ ជាកសិករ មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៣ ខែ ឧស ភា ឆ្នាំ ២០២១ ម្ចាស់គណនីឈ្មោះ សំអឿន ផ្ទេរប្រាក់ បានបង្ហោះខ្លឹមសារនិងរូបភាព ពីករណី ហិ ង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយដែលកើតឡើងក្នុងមូលដ្ឋានភូមិស្វាយធំ ឃុំបឹង រាំង ស្រុកកំរៀង ខេត្តបាត់ ដំ បង កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២១ ឈានចូ ល ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០២១ បណ្តាលឱ្យឈ្មោះ រួត វីរៈភេទប្រុស អាយុ ២៩ ឆ្នាំរស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខ របរកសិករ រងរបួសធ្ងន់ធ្ងរ ត្រូវនាំទៅស ង្រ្គោះ នៅមន្ទីរពេទ្យឯស្រុកសំពៅ លូន។

ក្រោយការបង្ហោះផ្សព្វផ្សាយនិងទទួលបាននូវពាក្យបណ្តឹងរបស់ជនងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗរហូតឈានដល់ការឃាត់ ខ្លួន បានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយឈ្មោះ ហ៊ុម រីម បានឆ្លើយសារភាពថា ក្នុងយប់កើតហេតុរូបគាត់បានយកកែវកុបទៅលើក្បាលរបស់ជនរងគ្រោះខាងលើបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរប្រាក ដ មែន ដែលករណីនេះគឺផ្តើមឡើងដោយសារជម្លោះទំនាស់ពាក្យសំដីតែប៉ុណ្ណោះ។

នៅពេលនេះជនរងគ្រោះកំពុងសម្រាកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យ រីឯជនដៃដល់សមត្ថកិច្ចបាន រៀប ចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕


Telegram