ជិះម៉ូតូឌុបគ្នាលឿនពេក បុកពីក្រោយរថយន្តដឹកដី ស្លាប់យុវជន២នាក់យ៉ាងរន្ធត់ លើផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម
139

រាជធានីភ្នំពេញ ៖ យុវជន០២នាក់ ជិះម៉ូតូឌុបគ្នាលឿនពេក ជ្រុលទៅបុកពីក្រោយរថយន្តដឹកដី បណ្តាលឲ្យបែកក្បាលស្លាប់ ភ្លាមៗ យ៉ាងរន្ធត់បំផុត នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង ០១ និង ៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៥នេះ​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ យុវជនទាំង០២នាក់ បាន ជិះ ម៉ូតូម៉ាក Kawasaki Z900 គ្មានស្លាកលេខ បើកបរតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ បានបើកទៅបុករថយន្តដឹកដីពីក្រោយ បណ្តាលឲ្យបែកក្បាលស្លាប់ទាំង០២នាក់ភ្លាមៗតែម្តង។

ពេលម៉ូតូបុកស្លាប់ទាំង២នាក់ហើយនោះ រថយន្តដឹកដីមិននៅកន្លែងកើតហេតុនោះឡើយ គឺបានបើកចេញទៅបាត់ស្រមោល សល់តែជនរងគ្រោះដែលស្លាប់ ជាមួយម៉ូតូប៉ុណ្ណោះ តែសមត្ថកិច្ចរកឃើញរថយន្តវិញ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច


Telegram