រាជធានីភ្នំពេញ ៖ខណៈនេះកំពុងមានការភ្ញាក់ផ្អើលខ្លាំង នៅក្នុងសាលាបឋមសិក្សាវត្តគ្រួស ខណៈប្រទះឃើញសពយុវតីម្នាក់ អាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះ ស្លាប់ក្នុងបន្ទប់ទឹកទាំងអាក្រាតកាយ ផ្អើលដល់សមត្ថកិច្ចជំនាញ ចុះមកធ្វើការពិនិត្យ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី ២១ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេណសាលាបឋមសិក្សាវត្តគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាច់ញាតិក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ថា កូនរបស់គាត់មានអាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះ សង្ស័យត្រូវបានឃាតក រំលោភសម្លាប់ ព្រោះសពកូនរបស់គាត់ អាក្រាតកាយ មានកន្សែងរុំក ពាក់តែអាវកាក់ប៉ុណ្ណោះ ត្រូវបានអ្នកគ្រូលោកគ្រូដែលបង្រៀន ចូលបន្ទប់ទឹក ក៏ប្រទះឃើញសាកសពតែម្តង មិនដឹងត្រូវគេសម្លាប់តាំងពីពេលណានោះទេ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច រួចទើបដឹងដំណឹងដល់គាត់ ប្រញាប់មកមើលសពកូន ។
ទោះបីជាយ៉ាងណា ពេលនេះសមត្ថកិច្ចនគរបាលមូលដ្ឋាន រួមទាំងនគរបាលជំនាញផ្នេកបច្ចេកទេសនិងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងហ៊ុំព័ទ្ធទីតាំងកើតហេតុ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ជនសង្ស័យជាជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ ។ ព័ត៌មានបន្ថែមយ៉ាងណានោះ យើងនឹងUpdate ជូនបន្ត ៕ នុច


