នាគ​មាស​&សុខ​សាន្ត​ ​លួចបើកបង្រ្កប់សេវាផ្លូវភេទ ធំក្លិនបញ្រ្ចាសខ្យល់ដល់កម្លាំងជំ​នាញខេត្ដចុះបង្រ្កាប​ រំដោះក្មេងស្រី​ ស្រីចំណាស់​ ប្រគល់ជូន​សង្គមកិច្ច​...
សន្តិសុខសង្គម
106

ខេត្តកំពង់ស្ពឺ​៖​ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយបានការអនុញ្ញាតិនិងការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០​២៥ វេលាម៉ោង​៤​ រសៀល កម្លាំងការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន​ ដឹកនាំដោយលោកស្រី​ ឧត្តមសេនីយ៍ត្រី​ ងិន​ សុគន្ធា​ ស្នងការរង​ និងបាន​ការសម្របសម្រួលនីតិ​វិធីផ្ទាល់ពីលោក​ រ៉ែន​ នរិទ្ធ​ ព្រះរាជអាជ្ញារង​ អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ កំលាំងនគរ​បាលប្រតិបត្ដិការស្រាវជ្រាវ​ដល់ទីតាំង​ ខារ៉ាអូខេ​យីហោ​ នាគ​ មាស​ និងផ្ទះសំណាក់​យីហោ​ សុខ​ សាន្ត​ ស្ថិតនៅភូមិឡ​ ឃុំប្រាំបីមុម​ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ​។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច​បានអនុវត្ដ​និងឃាត់ខ្លួន​ មនុស្ស​ ០២នាក់​ តាមការបញ្ជាក់​ឲ្យដឹងពីលោកស្រី​ វរសេនីយ៍ឯក​ មួន​ មល្លិកា​ នាយការិយាល័យ​ ថា​ បុរស​ទាំង​ ២នាក់​ ជាម្ចាស់ទីតាំង​ KTV និង​ ផ្ទះសំណាក់​ ខាងលើ ៖

​ ១-​ ឈ្មោះ ឃ្លាំង ភារម្យ ភេទប្រុ​ស​ អាយុ ៣៥ឆ្នាំ ( ម្ចាស់​ទីតាំង​ខារ៉ាអូខេ​ KTV )

​ ២-​ ឈ្មោះ តុញ ខ្លី ភេទប្រុស​ អាយុ ៣៧ឆ្នាំ​ (​ ជាម្ចាស់ផ្ទះសំណាក់​ )

ក្នុងប្រតិបត្តិការ​ខាងលើនេះដែរ​ សមត្ថកិច្ច​នគរបាល​ បានធ្វើការ​សង្គ្រោះនារី​វ័យក្មេង​ និងនារីចំណាស់​ បានចំនួន​ ៨នាក់​ ក្នុងនោះ​ ជាអនីតិជន​ ៥នាក់​និងធ្វើ​ការ​ចាប់យក​ ដកហូតស្រោមអនាម័យដែលភ្ញៀវប្រើប្រាស់រួចទម្លាក់ចូលក្នុងធុងសំរាម​ ដោយមាន​នូវទឹក​...​ ​ចំនួន​ ០២​ស្រោម យោងតាម​ការ​សម្ភាសន៍​បឋម​ពីនារីនៅទីនោះ។

ដោយផ្អែកលើភស្ដុតាងនិងចម្លើយសមត្ថកិច្ច​បានធ្វើ​ការ​បញ្ជូនម្ចាស់ទីតាំងរួមជាមួយ​ នារី​រងគ្រោះ​ទាំង​៨​នាក់​ មកកាន់ការិយាល័យ​ប្រឆាំង​ការជួញដូរមនុស្ស​ និងការពារអនីតិជន​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ដើម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​ ។ ចំណែក​ក្មេង​ស្រី​រងគ្រោះ​បានប្រគល់​​ជូន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ ធ្វើ​ការរកដៃរគូរ​ សហការ​បណ្ដុះបណ្ដាល​ជំនា​ញ​តាមលទ្ធភាព​ជួយដល់ក្មេងស្រីរងគ្រោះ​ រីឯ​ម្ចាស់​ទីតាំង​ បានកសាងសំ​ណុំរឿងបញ្ចូន​ ទៅអយ្យការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕


Telegram