ថៃរាយការណ៍ថ្ងៃសុក្រនេះ មានអ្នកស្លា.ប់ដោយសារកូវីដ ថ្មីចំនួន១១៧ នាក់បន្ថែមទៀត និងឆ្លងថ្មី១៧.៣៤៥ ករណី
អន្តរជាតិ
473

អន្តរជាតិ៖ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា មានអ្នកស្លាប់ថ្មីចំនួន ១១៧ នាក់ និងករណីថ្មីចំនួន ១៧.៣៤៥នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

មានករណីចំនួន ១៦.៦៦៤ នៅក្នុងប្រជាជនទូទៅ និង ៦៨១ ករណីក្នុងចំណោមអ្នកទោសក្នុងពន្ធនាគារ។

អ្នកជំងឺកូវីដ ១៩ ចំនួន ១០.៦៧៨ បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

ចាប់តាំងពីជំងឺរាតត្បាត ករណីឆ្លងជំងឺកូវីដ ១៩ ក្នុងប្រទេសសរុបចំនួន ៥៧៨.៣៧៥ ករណី ក្នុងនោះ ៣៨១.១៧០ នាក់បានជាសះស្បើយ និងអ្នកស្លាប់៤.៦៧៩ នាក់ ៕

ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram