តេអេរ៉ង់៖ ទីក្រុងតេអេរ៉ង់ និយាយថា ខ្លួនមានការព្រួយបារម្ភអំពីវត្តមានអ៊ីស្រាអែល និង ក្រុមរដ្ឋ អ៊ីស្លាម(ISIL) នៅជិតព្រំដែនរបស់ខ្លួន ជាមួយប្រទេសអាស៊ែបៃហ្សង់។ បើតាមការសារព័ត៌មាន Al Jazeera បានចេញផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា យោធាអ៊ីរ៉ង់ បានចាប់ផ្តើមសមយុទ្ធយោធាដ៏ធំមួយ នៅជិតព្រំដែនប្រទេសអាស៊ែបៃហ្សង់ ក្នុងការបង្ហាញកម្លាំង ចំពេលមានភាពតានតឹងជាមួយប្រទេសជិតខាងរបស់ខ្លួន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីស្រាអែល។
ទូរទស្សន៍រដ្ឋកាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញពីរូបភាព រថក្រោះ ឧទ្ធម្ភាគចក្រ កាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើក កំពុងដាក់ពង្រាយនៅក្នុងតំបន់ ដែលមិនបានបញ្ជាក់នៅភាគពាយ័ព្យប្រទេសអ៊ីរ៉ង់។ ការធ្វើសមយុទ្ធនេះកើតឡើងបន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ បានដាក់ពង្រាយអាវុធ និងកងទ័ពនៅជិតតំបន់ព្រំដែនកាលពីខែមុនភ្លាមៗ បន្ទាប់ពីប្រទេសអាហ្សែបៃហ្សង់ ទួរគី និងប៉ាគីស្ថាន បានធ្វើសមយុទ្ធយោធានៅបាគូ។
អ៊ីរ៉ង់បាននិយាយដោយបើកចំហថា ខ្លួនមានការព្រួយបារម្ភ អំពីទំនាក់ទំនងយោធាជិតស្និទ្ធ របស់អាស៊ែបៃហ្សង់ ជាមួយសត្រូវរបស់អ៊ីស្រាអែល ដែលការផ្តល់យន្តហោះគ្មានមនុស្សបើក បច្ចេកវិទ្យាខ្ពស់និងអាវុធផ្សេងៗទៀត ដល់កងទ័ពអាហ្សែបៃហ្សង់ ត្រូវបានគេគិតថា បានជួយផ្តល់តុល្យភាពនៅក្នុងការតម្រូវចិត្តរបស់ខ្លួនក្នុងរយៈពេល ៤៤ ថ្ងៃ សង្គ្រាមជាមួយកងកម្លាំងអាមេនីកាលពីឆ្នាំមុន។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ីស្រាអែល លោក Ilham Aliyev បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារ Anadolu ដែលគ្រប់គ្រងដោយរដ្ឋតួកគីថា លោកមានការភ្ញាក់ផ្អើលចំពោះផែនការធ្វើសមយុទ្ធយោធានេះ។ លោកបានគូសបញ្ជាក់ថា«ប្រទេសនីមួយៗអាចធ្វើសមយុទ្ធយោធាណាមួយនៅលើទឹកដីរបស់ខ្លួន។ វាជាសិទ្ធិអធិបតេយ្យភាពរបស់ពួកគេ។ ប៉ុន្តែហេតុអ្វីឥឡូវនេះហើយហេតុអ្វីនៅព្រំដែនយើង ?»។ លោកបាននិយាយដោយចង្អុលបង្ហាញថា នេះគឺជាលើកទីមួយហើយ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ដែលអ៊ីរ៉ង់កំពុងធ្វើឱ្យមានការបង្ហាញនូវកម្លាំងបែបនេះនៅជិតព្រំដែន។
គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ ក៏បានកើនឡើងផងដែរ បន្ទាប់ពីប្រទេសអាស៊ែបៃហ្សង់ បានដាក់ពន្ធលើផ្លូវថ្នល់ទៅលើរថយន្តដឹកទំនិញអ៊ីរ៉ង់ ដែលធ្វើដំណើរឆ្លងកាត់តំបន់ការ៉ាបាក ហើយបានឃាត់ខ្លួនអ្នកបើកបររថយន្តដឹកទំនិញជនជាតិអ៊ីរ៉ង់ពីរនាក់កាលពីខែមុន៕
ប្រភព៖ Al Jazeera