មិនគួរឲ្យជឿ! ដំបូងឡើយជាករណីស្ត្រីជាមេតុងទីនម្នាក់ ច..ង..ក..ស..ម្លា..ប់ខ្លួ..ន តែក្រោយមកស្រាប់សមត្ថកិច្ចរកឃើញថា ត្រូវប្តីជាអ្នក..ស..ម្លា..ប់..
សន្តិសុខសង្គម
205

ខេត្តព្រះវិហារ ៖ រឿងរ៉ាវមិនគួរឲ្យជឿមួយបានកើតឡើង ដោយដំបូងឡើយមានការប្រទះឃើញសាកសពស្ត្រីជាមេតុងទីនម្នាក់ បានចង.កសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ក្រោយមកបែរជាសមត្ថកិច្ច រកឃើញថា ករណីនេះមិនមែនជនរងគ្រោះជាមេតុងទីន ចងកស្លាប់ដោយខ្លួនឯងនោះទេ តែបែរជាពាក់ព័ន្ធករណីឃាតកម្ម ពោលគឺត្រូវជនសង្ស័យជាប្តី ជាអ្នកសម្លាប់ ទៅវិញ ។ នេះបើយោងតាមផេកផ្លូវការ របស់ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩ និង៣០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ទី សុវិនថាល់ ជាព្រះរាជអាជ្ញា និងដឹកនាំសម្របសម្រួលដោយផ្ទាល់ពីលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីបើកការស៊ើបអង្កេតឡើងវិញ លើករណីអត្តឃាត ដែលស្ត្រីម្នាក់ឈ្មោះ យ៉ុង ស៊ីធឿង ជាមេតុងទីន បានចងកសម្លាប់ខ្លួនឯង ។

ក្រោយពីបាន ចុះពិនិត្យដល់ទីតាំងកើតហេតុ ប្រមូលបានវត្ថុតាងមួយចំនួននៅផ្ទះជនរងគ្រោះ និងក្រោយពីបានស្តាប់ចម្លើយសាក្សី ព្រមទាំងស្តាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ វិញ ទិត្យបុផា ភេទប្រុស អាយុ ៥៣ឆ្នាំ ដែលត្រូវជាប្តីរបស់ស្រ្តីជនរងគ្រោះ តំណាងអយ្យការបានរកឃើញតម្រុយពិរុទ្ធភាព និងសម្រចបើកការស៊ើបសួរទៅលើជនសង្ស័យខាងលើពីបទឃាតកម្មគិតទុកជាមុន និងសន្និធិអាវុធដោយគ្មានលិខិតអនុញ្ញាត តាមបញ្ញតិ្តមាត្រា២០០ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ ។

ពេលនេះជនសង្ស័យខាងលើកំពុងត្រូវបានសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ ៕



Telegram