កាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០៦ទីតាំងនៅ ស្រុកគិរីវង់
ខេត្តតាកែវ៖ នៅថ្ងៃអង្គារ០៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧ នឹង៣០នាទី ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ អំពីការបង្ក្រាបបទល្មើសគ្រឿងញៀន ជាពិសេសដំណាំកញ្ឆាខុសច្បាប់ក្នុងមូលដ្ឋាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០៦ទីតាំង នៅចំណុចទឹកត្របែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២៦៤ម៉ែត្រការ៉េ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។