ភ្លើងប្រច័ណ្ឌ ប្តីដាច់ចិត្តសម្លាប់ប្រពន្ធក្នុងផ្ទះជួលរហូតហើមស្អុយទើបមានអ្នកដឹង ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន
សន្តិសុខសង្គម
694

ខេត្តបាត់ដំបង៖ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង សហការជាមួយនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យជាឃាតក ដែលបានសម្លាប់ប្រពន្ធទុកសាកសពចោលក្នុងបន្ទប់ជួលរហូតមានក្លិនស្អុយ ទើបដឹងដល់អ្នកជិតខាងបានហើយ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។

ការបង្ក្រាបនេះគឺ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាឃាតកនេះមានឈ្មោះ ប៉ុល ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ​ មានទីលំនៅផ្ទះជួល ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង ត្រូវបានចាប់ឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការ​សាកសួរ ស្រាវជ្រាវជុំវិញករណី​(ឃាត​កម្ម) ស​ម្លាប់​ប្រពន្ធរបស់ខ្លួន។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៦​ ខែ​មេសា​ ឆ្នាំ​២០២១ ​នៅចំណុចផ្ទះជួល​ ក្នុងក្រុមទី​ ០១ ភូមិរំចេក៣ ​សង្កាត់រតនៈ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញស្រី្ត​ឈ្មោះ​ សេង វ៉េត ហៅ​ស​ អា​យុ​៣​៩​ឆ្នាំ​ បានដេកស្លាប់ក្នុងបន្ទប់ជួលក្នុងសភាព ខ្លាំងនិងធំក្លិនស្អុយ ភាយមកខាង​ក្រៅ ​ដោយមិនដឹងពីមូលហេតុ។ សមត្ថកិច្ចបានបើកការស្រាវជ្រាវ ឈានដល់ការនាំខ្លួនបុរសជាប្តី របស់ជនរងគ្រោះមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចបុរ​សជាប្តីឈ្មោះ​ ប៉ុល​ ប៊ុនធឿន​ បាន​ឆ្លើយសារភាពថា​ គាត់ពិតជាបាន​សម្លាប់ប្រពន្ធគាត់កាលពីថ្ងៃទី​៤ ខែ​មេសា ​ឆ្នាំ​២០២១​ នាវេលាយប់រំ​ល​ងអាធ្រាត្រ ដោយការវាយដំលើផ្ទៃមុខនិងច្របាច់ករហូតដល់ស្លាប់។

ចំពោះមូលហេតុដែលឈានដល់ការ​សម្លាប់ប្រពន្ធបែ​បនេះ គឺដោយសារ​ប្រពន្ធគាត់តែងតែជេរប្រមាថគាត់នៅពេលខឹង ហើ​យ​តែងតែទូរស័ព្ទ​ទៅរកប្តីមុន​(អតីត) របស់គាត់និងនិ​យាយសរសើរប្តីមុននៅចំ​ពោះមុខគាត់ជាញឹកញយ។

តាមការរៀបរាប់ជនស័្សយរូបនេះបាន​ឲ្យដឹងថា រូបគាត់និងស្រី្តរងគ្រោះទើប​នឹងបានគ្នាជាប្តី ប្រពន្ធក្នុងរយ:ពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្រ្តីជា ប្រពន្ធនេះមានទីលំនៅឯខេត្កកណ្តាល ហើយគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រនៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ ស្នាក់នៅទីនេះក្នុងអំ ឡុងខែ មីនា ឆ្នាំ២០២១តែប៉ុណ្ណោះ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញដើម្បីបញ្ជូនបន្តទៅកាន់តុលារ​ការអនុវត្តតាមផ្លូវច្បាប់ ៕ 



Telegram