ប្រទះឃើញសពស្ត្រីម្នាក់ ត្រូវបានអាករសម្លាប់ និងផ្លុងសពចោលក្នុងព្រៃយ៉ាងសាហាវព្រៃផ្សៃ.!
សន្តិសុខសង្គម
433

(ខេត្តព្រះសីហនុ)៖ ប្រទះឃើញសពស្ត្រីវ័យក្មេងម្នាក់ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងក្រឡុកក្បែរផ្លូវមួយកន្លែងស្ថិតក្នុងភូមិគរគី ឃុំបាត់ត្រាង ក្រុង/ខេត្តព្រះសីហនុ ដោយពុំទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេ ជុំវិញហេតុការណ៏នេះ បងប្អូនប្រជាពលរដ្ឋ ដែលបានចោមរោមមើល បានបង្ហើបថា ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨និង០០នាទី ព្រឹកថ្ងៃទី៩មេសាឆ្នាំ២០២១ បន្ទាប់ពីបុរស់ម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ច ទាក់ទិនទៅនឹងប្រទះឃើញសពស្ត្រីរងគ្រោះ ក្រោយរូបគាត់បានដើរទៅដោះបង្កៃត្រី នៅអូរ ក្បែរកន្លែងកើតហេតុ នាវេលាម៉ោងជាង៧ព្រឹក។

ជុំវិញករណីនេះ សមត្ថកិច្ចមូលដ្ឋាន បានបង្ហើបព័ត៏មានបឋមថា ចំពោះករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថាជាករណី ឃាតកម្មព្រោះសពស្ត្រីរងគ្រោះ មានស្នាមរបួស៤កន្លែង ( ១.ស្នាមអាករ ២.ស្នាមហើមភ្នែក ៣.ស្នាមហើមមាត់ ៤.ស្នាមត្រង់ធ្គាមខាងឆ្វេង ) បញ្ចាក់មិនទាន់ស្គាល់អត្តសញ្ញាណ គ្មានសាច់ញ្ញាត្តិចូលខ្លួនមកបំភ្លឺ គ្រាន់តែដឹងថា ស្ត្រីរងគ្រោះ មានភិនភាគ រាង្គស្តើង សម្បុរខ្មៅស្រអែម កម្ពស់១ម៉ែត្រ៥០ជាង អាយុចន្លោះ២០ ទៅ២៤ ឆ្នាំ ពាក់អាវយឺតពណ៏លឿងលាយផ្កាខ្មៅ ខោយឺតពណ៏ខ្មៅឈ្នូតស ពាក់ស្រោមជើងពណ៍ប្រផេះ។នៅលើក្បែរខ្លួនសាកសព បានបន្សល់ទុកខោប្រុស ពណ៏ខ្មៅ អាវយឺតពណ៏ក្រហម អាវស ឈ្នូតខ្មៅ រួមទាំង ផ្លែនិងដងឡាមពណ៏ខៀវ ។

ដោយឡែក លោក សារ៉ាត់ វិទ្យា ប្រធានការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត្រ(ការិយាល័យពិនិត្យសាកសព) នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានគូសបញ្ចាក់ថា ចំពោះករណីនេះ សមត្ថកិច្ច សន្និដ្ឋានថាជាករណីឃាតកម្ម ក្នុងសំណុំរឿងនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស៊ើបអង្កេត ហើយនឹងស្វែងរកអត្តសញ្ញាណសព ព្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ក្រោយពិនិត្យរួចសាកសព ត្រូវបានបញ្ជូនមករក្សាទុកនៅមន្ទីពេទ្យបង្អែកចំការចេក រងចាំសាច់ញ្ញាត្តិមកទទួលយកទៅធ្វើបុណ្យ៕



Telegram