សត្វដំរីព្រៃមួយក្បាល រត់ដេញជាន់បុរសម្នាក់ បាក់ជើងឆ្វេងម្ខាង
ខេត្តមណ្ឌលគិរី ៖ សត្វដំរីព្រៃមួយក្បាល កំពុងជាន់ទន្ទ្រានផលដំណាំ និងផ្ទះចំការរបស់ប្រជាពលរដ្ឋ ឃើញមនុស្សស្រាប់តែរត់មកដេញជាន់ បណ្តាលឲ្យបុរសម្នាក់ របួសបាក់ជើងឆ្វេង កាលពីវេលាម៉ោង ១២ និង ៤៥នាទីថ្ងៃថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ខណៈដែលជនរងគ្រោះនិងសមត្ថកិច្ច សហការជាមួយកម្លាំងជំនាញបរិស្ថាន បានចុះទីនោះ។
លោក កាន់ ពេញ អធិការនគរបាល ក្រុងសែនមនោរម្យ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជនរងគ្រោះមានឈ្មោះ ភឿន កាវី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយដំរី ០១ក្បាលនេះ រាល់ឆ្នាំតែងតែចេញមកជាន់បំផ្លិចបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋ ដូច្នោះសុំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះងាយនឹងបង្កគ្រោះថ្នាក់៕