រថយន្តស្តារិចមួយគ្រឿង រអិលធ្លាក់ចូលប្រឡាយទឹកស្អុយ
ភ្នំពេញ៖ រថយន្តស្តារិច ពណ៌ស មួយគ្រឿង បានរអិលធ្លាក់ចូលប្រឡាយទឹកស្អុយ លិចបាត់មួយតួរថយន្ត បង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិទ្រា៣ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ រថយន្តនេះ គឺគេបានថយចេញពីយានដ្ឋានមួយកន្លែង ទើបរអិលធ្លាក់ចូលប្រឡាយទឹក ហើយក្រោយពីកើតហេតុ ក៏បានហៅរថយន្តស្ទូច មកស្ទូចរថយន្តនេះ ឡើងគោក ជួសជុលវិញដោយខ្លួនឯងផងដែរ៕