តុលាការខេត្តកំពង់ស្ពឺ ចេញដីការឃុំខ្លួន បុរសម្នាក់ដែលថតវីដេអូបង្ហោះក្នុងTikTok ប្រឌិតព័ត៌មានថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ចិន ដែលចាក់ជូនពលរដ្ឋគ្មានភាពច្បាស់លាស់ ដាក់ពន្ធនាគារហើយ
សន្តិសុខសង្គម
288

ខេត្តកំពងស្ពឺ៖ បុរសម្នាក់ ដែលបានថតវីដេអូ ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ប្រឌិតព័ត៌មានថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ចិន ដែលកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺមានភាពមិនច្បាស់លាស់ ត្រូវបានកម្លាំងផែនសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការ ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បើកការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិភ្នំតូច ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

បុរសរូបនេះ មានឈ្មោះ ប៉ាន់ សុភី អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លុះនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១នេះ តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាឃុំខ្លួន បុរសរូបនេះ ដាក់ពន្ធនាគារ ហើយ ដោយយោងតាមដីកាឃុំខ្លួនរបស់ លោក ថៃ គឹមនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ «រារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់ឲ្យមានការរើសអើង» ៕ 


Telegram