ស្រ្តីម្នាក់យកស្រាមកផឹក ច្រឡំផឹកថ្នាំកណ្តុរ ពុលស្លាប់ទោះជួយក៏មិនក៏មិនទាន់
ខេត្តក្រចេះ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា មានករណីស្រ្តីម្នាក់ បានយកថ្នាំកណ្តុរមកផឹកច្រឡំថាស្រា បណ្តាលឲ្យពុលស្លាប់កាលពីព្រឹកថ្ងៃទី១០ ខែមេសា។
សមត្ថកិច្ចបានបញ្ជាក់ថា ស្រ្តីរងគ្រោះមានឈ្មោះ ហួត ជីម អាយុ៥០ឆ្នាំ មានទីលំនៅចំណុចអូរស្ទឹងឆ្លាំង ភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ បានច្រឡំយកដបថ្នាំកណ្តុរ ស្មានតែដបស្រា យកមកផឹកបណ្តាលឲ្យពុលប្រកាច់ស្លាប់បាត់បង់ជីវិតភ្លាមៗមិនអាចជួយសង្រ្គោះទាន់។
ពេលនេះសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕