រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដូនពេញ ដឹកនាំដោយលោក ចាន់ គន្ថេត និង លោក យស់ យុទ្ធី អភិបាលរងខណ្ឌ បានធ្វើចុះបិទទីតាំងល្បែងស៊ីសង៤កន្លែង ផ្គើន ហ៊ានលួចបើកលេងល្មើស ការណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងនោះរួមមាន៖
១-ហាងកាហ្វេ យីហោ ស្រីឡែន កាហ្វេធម្មជាតិ នៅផ្ទះលេខ៨៤ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក (ប្រមូលផ្តុំមនុស្សច្រើន) ។
ទី២-ហាងកាហ្វេ ប្រេន រតនៈវិសាល ស្ថិតនៅផ្ទះលេខ១០៥ ផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក (លួចលាក់បើកល្បែងស៊ីសងតាមអ៊ីធើណេត និងប្រមូលផ្តុំមនុស្សច្រើន) ដកហូត តុ ០៣ កៅអី១០ និងទូរទស្សន៍០១។
៣ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ អ៊ីនធើណេតខុសច្បាប់ នៅផ្ទះលេខ៥២E0 ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី១ ដកហូតកុំព្យូទ័រ១២គ្រឿង ឃាត់ខ្លួនមនុស្ស០៤នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។
៤.បានចុះអប់រំណែនាំ ទីតាំងសង្ស័យកត់ឆ្នោតខុសច្បាប់ ចំនួន០១ទីតាំង នៅផ្ទះគ្មានលេខ ផ្លូវលេខ៥ សង្កាត់ផ្សារកណ្ដាលទី១ បានធ្វើកំណត់ហេតុអប់រំណែនាំម្ចាស់ទីតាំង ហាមប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ បើនៅតែបន្ត អាជ្ញាធរនឹងបិទទីតាំង ហើយឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕