រដ្ឋបាលខេត្តព្រះសីហនុ សូមកែតម្រូវព័ត៌មានដែលពាក់ព័ន្ធទៅនឹងសេចក្តីជូនដំណឹងអំពីលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ អាជីវករផ្សារលើ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមកែតម្រូវព័ត៌មានដែលពាក់ព័ន្ធទៅនឹងសេចក្តីជូនដំណឹងអំពីលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ អាជីវករផ្សារលើ ដោយកន្លងមករដ្ឋបាលខេត្តបានជូនដំណឹងអំពីលទ្ធផលតេសចំនួន ១១នាក់ វិជ្ជមានកូវីដ-១៩ បន្ទាប់ពីត្រួតពិនិត្យឡើងវិញឃើញថាមានតែអាជីវករចំនួន ៦នាក់ ប៉ុណ្ណោះដែលលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីមានការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺឈ្មោះ សុខ សុគន្ធា និងឈ្មោះ សុខ ស្រីនាង ។ ដោយឡែកចំពោះអាជីវករចំនួន ៥ នាក់ទៀតពុំទាន់មានលទ្ធផលបញ្ជាក់ថាវិជ្ជមានវីរុសកូវីដ-១៩ នៅឡើយទេ ហើយកំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅលំនៅដ្ឋានផ្ទាល់៕