ខេត្តបន្ទាយមានជ័យ ជាងជួសជុលរថយន្តម្នាក់ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនទៅតុលាការនៅថ្ងៃទី១៨ខែមេាឲសាឆ្ណា២០២១នេះ ក្រោយពីកសាងសំនុំរឿងរួច ករណីរំលោភសន្ធវៈ។
ប្រភពព័ត៍មានថាជនសង្ស័យខាងលើមានឈ្មោះ អៀក សេងថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពេលសួរនាំ ជនសង្ស័យខាងលើបានសារភាពថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខ្លួនគេបានមកលេងប្រពន្ធ នៅក្នុងបន្ទប់ជួលក្បែរខារ៉ាអូខេអេផ្លាស ក្រុងប៉ោយប៉ែត តែភ្លាមនោះរូបគេ បានដើរផឹកស៊ីជាមួយមិត្តភក្តិរហូតដល់ស្រវឹង ក្រោយមកក៏ត្រលប់ទៅបន្ទប់ជួលវិញ តែប្រពន្ធរវល់ធ្វើការ នៅតែនារីរងគ្រោះ ឈ្មោះ អ.វ អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ធជនសង្ស័យ។
លោក នួន នីណារ៉ូ បញ្ជាក់ថា ពេលឃើញនារីរងគ្រោះ ដេកនៅក្នុងបន្ទប់ម្នាក់ឯងជនសង្ស័យច្របាច់ក គំរាមសម្លាប់ រួចធ្វើសកម្មភាពចាប់រំលោភទាល់តែបានសម្រេច។ ក្រោយពីរំលោភរួចនារីរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យកម្លាំងកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យយកមកសួរនាំតែម្តង។