ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចោចទប្រកាន់បុរសខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ?
សន្តិសុខសង្គម
199

រាជធានីភ្នំពេញ៖ លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានសម្រចោទប្រកានលើឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ពីបទរារាំងសមត្ថកិច្ចនូវការអនុវត្តន៍វិធានរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិ នូវយានយន្តដែលមានស្លាកសញ្ញាសម្គាល់នគរបាល ឬយោធា។ទោះយ៉ាងណា រង់ចាំមើលបន្ត ពេលព្រះរាជអាជ្ញាចោទប្រកាន់ហើយ បញ្ជូនទៅចៅក្រមនោះ តើចៅក្រមសម្រេចបែបណា???

បុគ្គលឈ្មោះ សៀង រង្សី ដែលបើករថយន្ដពាក់ផ្លាកលេខ ន.ប និងនិយាយពេលឡាយវីដេអូថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលកំពុងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១គឺបន្ទាប់ពីបញ្ចប់ការសួរនាំក្រោយចាប់ខ្លួនថ្ងៃដដែលនោះ៕


Telegram