ប្រសិនបើចេញធ្វើដំណើរទៅប្រកបការងារ ឬមុខរបរចំពោះអាជីវកម្ម ឬមុខរបរ ឬសេវាកម្មត្រូវបានអនុញ្ញាតឱ្យដំណើរការ ដោយប្រើប្រាស់ឯកសារចំនួន ៣
ព័ត៌មានជាតិ
378

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅប្រកបការងារ ឬមុខរបរចំពោះអាជីវកម្ម ឬមុខរបរ ឬសេវាកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ ដោយប្រើប្រាស់ឯកសារចំនួន ៣ ដូចខាងក្រោម ។ នេះបើតាមទូរស្សន៍ជាតិកម្ពុជាបានផ្សាយចេញ នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ។

១. លិខិតអនុញ្ញាតការធ្វើដំណើរចេញដោយ គបខ

២. លិខិតបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារជាដើម)

៣. លិខិតបញ្ជាក់ការងារចេញដោយក្រុមហ៊ុន ឬពីអាជ្ញាធរ ។

សូមបញ្ជាក់ ៖ ចំពោះ អ្នកប្រកបអាជីវកម្ម ឬសេវាកម្មដឹកជញ្ជូនទាក់ទងនឹងម្ហូបអាហារ,គ្រឿងឧបភោគបរិភោគ, សេវាប្រៃសណីយ និងទូរគមនាគមន៍ ដែលជាសេវាអាទិភាព អាចធ្វើដំណើរ ដោយប្រាស់ឯកសារទី ២ និង ទី៣ មួយរយៈខ្លីសិន ។

សូមម្ចាស់អាជីវកម្ម ឬសេវាកម្ម ខាងលើ រូតរះ ទៅស្នើសុំលិខិតអនុញ្ញាត ធ្វើដំណើរពី គ.ប.ខ. (សាលារាជធានីភ្នំពេញ) ដែលអាជ្ញាធរនឹងធ្វើការកំណត់អំពីទីតាំង និងលក្ខខណ្ឌក្នុងការស្នើសុំក្នុងពេលឆាប់ៗខាងមុខនេះ ៕


Telegram