លោកឧកញ៉្ញា អេង ប៉សែនិងលោកជំទាវឧបត្ថម្ភអង្ករចំនួន២តោននិងមីខ្លាឃ្មុំចំនួន១០០កេះ ដល់រដ្ឋបាលស្រុកសំរោង
ខេត្តតាកែវ៖ លោក ឧកញ៉្ញា អេង ប៉សែ និង លោកជំទាវ ថ្ងៃ ចន្ទ័ ទី១៩ ខែ មេសា ឆ្នាំ ២០២១នេះបានឧបត្ថម្ភអង្ករចំនួន ២ តោន និងមីខ្លាឃ្មុំចំនួន ១០០កេះ ដល់រដ្ឋបាលស្រុកសំរោង ខេត្តតាកែវ ដើម្បីចាត់ចែងប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ និងជួយដល់ប្រជាពលរដ្ឋទីទាល់ក្រក្នុងមូលដ្ឋានស្រុក សំរោងផងដែរ។
លោកកេត ម៉ៅ អភិបាលស្រុកសំរោង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនិងសូមគោរពជូនពរ លោក ឧកញ៉្ញា អេង ប៉សែ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ សំណាងល្អ ទទួលបាននូវពុទ្ធពរព្រះបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕