រាជធានីភ្នំពេញ៖ សមត្ថកិច្ចខណ្ឌមានជ័យបានក្របួចជនសង្ស័យចំនួន២នាក់ករណីលួចគាស់ផ្ទះបងប្អូនប្រជាពលរដ្ធនៅនៅចំណុចផ្ទះលេខ ១០០N ផ្លូវ ៨៥BT ភូមិ ចំរើនផល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ០១ម៉០០នាទីរំលងអាធ្រាត្រ ។
យោងរបាយការណ៍សមត្ថកិច្ចប៉ូលិសថាជនសង្ស័យខាងលើនេះមាន១-ឈ្មោះ ហ៊ុន សុផល ហៅ ង៉ោ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ឡេង ស៊ីណាត ហៅ ស្នា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ចំណែកឯជនរងគ្រោះឈ្មោះ ប៊ុន លីលឹមឈាង ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែ ទីលំនៅផ្ទះលេខ ១០០N ផ្លូវ ៨៥BT ភូមិ ចំរើនផល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ
របាយការណ៍សមត្ថកិច្ចបន្តថាវត្ថុតាងចាប់យកមានម៉ូតូសណ្តោងរ៉ឺម៉កចាស់ចំនួន ០១ គ្រឿងមិនស្គាល់ម៉ាក ពណ៌ ខ្មៅ លេខតួ+លេខម៉ាស៊ីនរលុបមើលមិនច្បាស់ , ញញួរចំនួន ០១, ដង្កាបចំនួន ០២, សោរចិញ្ចៀនលេខ១៧ ចំនួន ០១ និងទុលឡឺវីសចំនួន ០១ ដើម (របស់ជនសង្ស័យឈ្មោះ ហ៊ុន សុផល) និងម៉ូតូសណ្តោងរ៉ឺម៉កចាស់ចំនួន ០១ គ្រឿងមិនស្គាល់ម៉ាក ពណ៌ ខ្មៅ លេខតួ+លេខម៉ាស៊ីនរលុបមើលមិនច្បាស់ (របស់ជនសង្ស័យឈ្មោះ ឡេង ស៊ីណាត) ។
បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ឈ្មោះ ហ៊ុន សុផល ភេទ ប្រុស អាយុ ៣១ ឆ្នាំ, ឈ្មោះ ឡេង ស៊ីណាត ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕