ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១)៖ យុវជនម្នាក់បានស្លាប់នៅ នឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសាររន្ទះបាញ់ នាវេលាម៉ោង 3 និង 25 នាទី រសៀលថ្ងៃទី 18 ខែមេសា នៅចំណុចវាលព្រៃត្បែង ស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខណៈដែលពួកគេទាំង 2 នាក់ បងប្អូននឹងគ្នា ដឹកជីយកទៅដាក់ស្រែ ។ . តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំង 2 នាក់ ម្នាក់ឈ្មោះ ស៊ុ សំណាង អាយុ 23 ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស៊ុ វល័ក្ខអាយុ 26 ឆ្នាំ ពួកគេទាំង 2 នាក់មានទីលំនៅភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បងប្អូន បានបើកគោយន្តដឹកជី យកទៅដាក់ស្រែ នៅចំណុចវាលព្រៃត្បែង ពីខាងក្រោយ ភូមិដែលពួកគេបានរស់នៅ។ ក្នុងពេល ពួកគេទាំងពីរនាក់ កំពុង បរគោយន្តបាចជីដាក់ស្រែ ក៏ស្រាប់តែ មានភ្លៀង ធ្លាក់និងខ្យល់ផង រំពេចនោះក៏មានរន្ទះបាញ់ ត្រូវពួកគេទាំង ២ នាក់បណ្ដាលឲ្យយុវជនឈ្មោះ ស៊ុ សំណាង បានស្លាប់នៅនឹងកន្លែង ចំណែកឈ្មោះស៊ុ វល័ក្ខ រងរបួសធ្ងន់ ហើយបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេកទើបដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីសមត្ថកិច្ចនគរបាលបានចុះពិនិត្យធ្វើកោសល្យ
វិច័យ ។
គួររំលឹកដែរថា នៅក្នុងខែពិសាខដើមឆ្នាំដែលក្រោយពីរដូវចូលឆ្នាំផុតទៅ ភ្លៀងចាប់ផ្តើមធ្លាក់រាយប៉ាយ នៅខេត្តកំពង់ឆ្នាំង ដើរឡើងសម្រាប់ថ្ងៃទី 18 មេសា ម្សិលមិញនេះ ផ្ទះប្រជាពលរដ្ឋមួយចំនួនក៏បានរងគ្រោះរបើកដំបូលនិងជញ្ជាំងផងដែរ ហើយ ករណីរន្ទះបាញ់បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នេះចាត់ទុកជាលើកទីមួយហើយសម្រាប់រដូវវស្សាឆ្នាំ 2021 នេះ៕