ក្រសួងសុខាភិបាល ប្រកាសផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម សម្រាប់អ្នកចាក់លើកទី១
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ស្តីពីការផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម សម្រាប់អ្នកចាក់លើកទី១ ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួនកំណត់ ហើយក្រសួងមានភាពចាំបាច់ដែលត្រូវរក្សាទុកនូវវ៉ាក់សាំង ក្នុងចំនួនសម្រាប់ការចាក់លើកទី២ (ដូសទី២)ជូនដល់ក្រុមមនុស្សមួយចំនួនដែលពួកគាត់បានចាក់លើកទី១រួចហើយនោះ ។
សូមអានលិខិតប្រកាសព័ត៌មានទាំងស្រុងខាងក្រោមនេះ ៖