បន្ទាយមានជ័យ៖ ឃាត់ខ្លួនមេខ្យល់៣នាក់ដែលបម្រុងនាំពលករខ្មែរប្រុស.ស្រីចំនួន១៤នាក់លួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើដោយខុសច្បាប់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យ៣នាក់ជាមេខ្យល់មាន១.ឈ្មោះ ផៃ ធី ភេទប្រុសអាយុ៤១ឆ្នាំ ២.ឈ្មោះ សាំ អៀន ភេទប្រុសអាយុ៤៧ឆ្នាំ ៣.ឈ្មោះ អ៊ូ សុខា ភេទប្រុសអាយុ៣៤ឆ្នាំជនសង្ស័យរស់នៅភូមិសង្កែរ ឃុំបឹងបេង ស្រុកម៉ាឡៃ។
លោកបានបញ្ជាក់ថា៖ជាការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេសនិងវិធានការយ៉ាងម៉ឺងម៉ាត់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានកម្លាំងជំនាញសហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានស្រាវជ្រាវមុខសញ្ញាមេខ្យល់បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលបម្រុងនាំពលករខ្មែរប្រុស.ស្រីចំនួន១៤នាក់ក្នុងនោះមានកុមារ២នាក់លួចឆ្លងដែនទៅប្រទេសថៃដើម្បីរកការងារធ្វើ ដែលឃាត់កាលពីវេលាម៉ោង១២.២០នាទីយប់ចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នៅក្បែរព្រំដែនស្ថិតភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។
លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យ៣នាក់ត្រូវបានបញ្ជូនខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរចម្លើយបានសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តន៍តាមច្បាប់ តាមចម្លើយពលករខ្មែរចំនួន១៤នាក់បានអោយដឹងគឺពួកគាត់ជាមនុស្សធំត្រូវបានបង់លុយឈ្លួលថ្លៃនាំឆ្លងដែននិងទៅរកការងារធ្វើដល់កន្លែងក្នុងម្នាក់តំលៃ៦.០០០បាតលុយថៃដែលយកពីខេត្តសៀមរាបហើយដឹកពេលយប់តាមវាលស្រែគេចពីប៉ុស្តិ៍ត្រួតពិនិត្យឆ្លងខេត្តរហូតដល់ស្រុកម៉ាឡៃត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក៕ដោយ៖ចិន្ត្រា