អ្នកលេងបណ្តាញសង្គម និងអ្នកសិល្បៈ មានការភ្ញាក់ផ្អើល ក្រោយបានឃើញ អាខោនហ្វេសប៊ុកឈ្មោះ Soun Pheakdey ដែលជាឈ្មោះ របស់ វីជេ អាណូ ផ្ទាល់ បានឡាយនិយាយរៀបរាប់ ពីវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ និងបានផ្តាំផ្ញើរកូននឹងគេ ឲ្យជួយមើលថែផង រួចហើយក៏សម្រេចចិត្ត យកកាំបិតចុងស្រួច មកចាក់ខ្លួនឯង ដើម្បីបញ្ចប់ជីវិត ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ។
ជុំវិញករណីនេះ តាមការបង្ហោះ របស់លោក ម៉ាដូណា បានសរសេរថា « គាត់ជាអ្នកសិល្បៈ គាត់ឈ្មោះ វីជេ អាណូ ឃើញគាត់ឡាយ យកកាបិ.តចាក់ខ្លួនឯង ផ្តាំកូនៗ អីលូវគាត់យ៉ាងមិចហើយ មាននរណាដឹងទេជួយប្រាប់ផង តើគាត់មានសម្ពាធអ្វីខ្លះដែលដោះស្រាយមិនរួច ដល់ថ្នាក់បែបនេះ ជួយshare រកដំណោះស្រាយអោយគាត់ផង » ។
ក្រោយមក លោក ម៉ាដូណា ក៏បានបង្ហោះបញ្ជាក់ពីស្ថានភាព របស់ វីជេ អាណូ ដោយបានសរសេរថា « មកដល់កាល់ម៉ែត្រហើយ ឃើញហើយពិតជាមិនយល់ ហេតុអ្វីដល់ថ្នាក់នឹង សង្ឃឹមនឹងយល់ពីគាត់ផង នឹងផ្តល់ឱកាសអោយគាត់បានរស់ផង សុំចិត្តកុំទាន់ដាក់សម្ពាធគាត់សូមអំពាវនាវដល់បងប្អូននឹងសិល្បៈជួយគាត់តាមសិទ្ធា សុំចិត្តអ្នកពត៍មានកុំទាន់ អាលមកសម្ភាសន៍គាត់ពេលនេះ ព្រោះគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ » ៕