ខេត្តបាត់ដំបង៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ដេញកា--ប់ទៅវិញទៅមក)មួយបានកើតឡើង កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ៥ល្ងាច នៅចំណុចក្រុមទី៣ ស្ថិតភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កដោយក្រុមក្មេងៗបង្កអាណាធិបតេយ្យចំនួន ០២ក្រុម បានធ្វើសកម្មភាពយកកាំ--បិ--តដា--វ ដេ--ញ កា--ប់ គា្ន ហើយក្នុងពេលធ្វើសកម្មភាពដេញគ្នានេះ មួយក្រុមបានជិះម៉ូតូលឿនរួចជ្រុលទៅដួលបណ្តាលឱ្យរងរបួសដោយខ្លួនឯង និងត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ ។
ទទួលបានព័ត៌មាននេះភ្លាមលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំង ចុះ ទៅដល់ចំណុចកើតហេតុខាងលើដោយរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល នៃអធិការដ្ឋាននគរបាលស្រុក ដែល នៅកន្លែងកើតហេតុ សមត្ថកិច្ចនគរបាលបានរកឃើញកាំ--បិ--ត--ដា--វដងដែកប្រវែង ៨០ សង់ទីម៉ែត្រចំនួន ០១ ដើម នៅទីនោះ។
ក្នុងនោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកអធិការ បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញានេះបាន រហូតឈានទៅធ្វើការឃាត់ខ្លួនបានមនុស្សចំនួន ០៦នាក់ ដែលពាក់ព័ន្ធក្នុងករណីខាងលើនាំមកធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលស្រុកទាំងថ្ងៃទី ១៣និង១៤ ខែ សីហាឆ្នាំ២០២៣ និងរៀបចំកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕