ជំពាក់បំណុលគេ បែកគំនិតយកម៉ូតូទៅបញ្ចាំហើយ យកដុំថ្មវា-យក្បាលខ្លួនឯង រួចមកប្តឹងសមត្ថកិច្ចថាជាចោរភ្ជ-ង់កាំ-ភ្លើងខ្លី វា-យក្បាលហ្នឹងដុំថ្ម ប្ល.ន់យកម៉ូតូ
សន្តិសុខសង្គម
103

ខេត្តកណ្តាល ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា  ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញស្នងការដ្ឋាននិងអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានធ្វើការស្រាវជ្រាវបកស្រាយបំភ្លឺ ករណី អំពើបង្កឲ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិ.សុខសង្គម ដែលបានកើតឡើងនៅថ្ងៃទី១៣.០៨.២០២៣  វេលាម៉ោង ០៣: ៣០នាទីទៀបភ្លឺ តាមបណ្តាយផ្លូវកៅស៊ូ ៧០B ស្ថិតនៅ ភូមិអរិយក្សត្រ  សង្កាត់អរិយក្សត្រ  ក្រុងអរិយក្សត្រ  ខេត្តកណ្តាល។

ជនសង្ស័យមាន ឈ្មោះ  រស់  វឌ្ឍនា  ភេទប្រុស  អាយុ២៧ឆ្នាំ  ជនជាតិខែ្មរ  មុខរបរ  ពេទ្យសត្វ ស្នាក់នៅបច្ចុប្បន្ន  ក្នុងបុរីទួលសង្កែ  ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ  ខេត្តកណ្តាល ។

នៅថ្ងៃទី១៣​ ខែសីហា ឆ្នាំ២០២៣  វេលាម៉ោង  ០៧ និង៣០នាទី  ជនសង្ស័យបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ  ថាមានករណី អំពើលួ.ចមានស្ថានទម្ងន់ទោ.ស  ( ភ្ជ-ង់កាំ-ភ្លើងខ្លី វា-យក្បាលហ្នឹងដុំថ្ម)  យកម៉ូតូរបស់ខ្លួនម៉ាក Honda Scoopy  ពណ៌ស  លាយផ្កាឈូក  ផលិតឆ្នាំ២០២២  ពាក់ស្លាកលេខ  1JM-8242  នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣  វេលាម៉ោង  ០៣និង៣០នាទីទាបភ្លឺ  ចំណុចតាមបណ្តាយផ្លូវកៅស៊ូ៧០ B ភូមិអរិយក្សត្រ  សង្កាត់អរិយក្សត្រ  ក្រុងអរិយក្សត្រ  ខេត្តកណ្តាល  នៅពេលខ្លួនធ្វើដំណើរត្រឡប់មកពីរាជធានីភ្នំពេញវិញ ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនសង្ស័យ  កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុង និងកម្លាំងប៉ុស្តិ៍៍នគរបាលរដ្ឋបាលអរិយក្សត្រធ្វើការសាកសួរបំភ្លឺជនសង្ស័យ និងឆែកតាមកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ បានបង្ហាញអោយឃើញពីសកម្មភាពមិនប្រក្រតីដែលជនសង្ស័យបានបំភ្លឺ  បែរជាឃើញជនសង្ស័យដើរម្នាក់ឯងចុចទូរស័ព្ទខុសពីផ្លូវកន្លែងដែលកើតហេតុ  ទើបសមត្ថកិច្ចបានហៅជនសង្ស័យមកសារសួរជាលើកទី២។ 

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យ បានសារភាពថា  នៅថ្ងៃទី១២.០៨.២០២៣  វេលាម៉ោង១៨:០០នាទីល្ងាច ខ្លួនបានខ្ចីម៉ូតូម្តាយឈ្មោះ  អ៊ុ  សុខនៅ  ម៉ាកHonda Scoopy  ពណ៌ស  លាយផ្កាឈូក  ផលិតឆ្នាំ២០២២  ពាក់ស្លាកលេខ  1JM-8242  ទៅធ្វេីការដឹកតែគុជនៅហាងមិត្តភក្កិ ឈ្មោះ  សីហា  នៅម្តុំវត្តបទុម  រាជធានីភ្នំពេញ  និយាយរួចជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះទៅឆ្លងតាមកំពង់ចម្លងអរិយក្សត្រ  ឆ្ពោះទៅផ្សារឃ្លាំងរំសេវ  រាជធានីភ្នំពេញ  ដើម្បីបញ្ចាំម៉ូតូនៅហាងមួយមិនចាំយីហោ  បានប្រាក់ចំនួន១៥០០ដុល្លា  ដោយទទួលប្រាក់ពីអ្នកទទួលបញ្ចាំតាមរយ:  ABA ហើយខ្លួនក៏បានផ្ទេរប្រាក់នោះ  ចំនួន១៤៩០ដុល្លាតាមABAសងបន្តទៅអោយឈ្មោះ  Y VANNAK បន្តិចក្រោយមកក៏បានហៅ  ផាស់អាប់ជិះទៅហាងលក់តែគុជ របស់មិត្តភ័ក្តនៅម្តុំវត្តបទុម  អង្គុយលេងដល់វេលាម៉ោង  ៣:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣.០៨.២០២៣  ជនសង្ស័យ បានពឹងអោយអ្នកស្គាល់គ្នាដឹកមកកំពង់ចម្លងអរិយក្សត្រហើយឆ្លងទូកដរមកដល់ខាងភូមិអរិយក្សត្រ បានឡេីងជិះផាស់អាប់ដើម្បីទៅផ្ទះ ពេលជិះដល់ចំណុចហាងលក់មីហឹរ ក៏ឈប់ចុះដើរ ចុចទូរស័ព្ទសំដៅទៅផ្ទះ  ពេលដើរដល់ផ្លូវចូលបុរីទួលសង្កែ  ជនសង្ស័យក៏រើសយកដុំថ្មទំហំប៉ុនបាតដៃមកវា-យក្បាលខ្លួនឯងពីក្រោយចំនួន២ដង  បណ្តាលអោយបែ-កក្បាលឈា-ម  ដើម្បីប្រឌិតរឿង កុហកម្តាយ បន្ទាប់មកជនសង្ស័យបានយកទូរស័ព្ទមកថតពីខាងក្រោយក្បាលខ្លួន  ផ្ញើតាមឆាតទៅប្រពន្ធដោយនិយាយកុហកថា  ចោរបានស្ទាក់វា-យភ្ជ-ង់ប្ល-ន់យកម៉ូតូ បាត់ហើយ រួចជនសង្ស័យក៏បន្តដំណើរដើរទៅដល់ផ្ទះហើយបានស្រែកហៅម្តាយឲ្យបើកទ្វារ  ពេលម្តាយចេញបើកទ្វារឃើញសភាពកូនមានឈា-មក្បាលក៏សួរ  ជនសង្ស័យបានប្រឌិតរឿងប្រាប់ទៅម្តាយថា ចោរបានស្ទាក់វា-យភ្ជង់ប្ល-ន់យកម៉ូតូ  និយាយចប់ម្តាយបានដឹកជនសង្ស័យទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បន្តចាត់ការតាមនីតិវិធីច្បាប់ ៕


Telegram