បញ្ជូនខ្លួន អ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស ហើយចង់វាយអ្នកបើករថយន្តទៅ តុលាការ ពីបទប៉ុនប៉ងហិង្សា និងបើកបរល្មើសច្បាប់ចរាចរណ៍
សន្តិសុខសង្គម
132

រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បានរៀបចំសំណុំរឿងបញ្ជូនអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស ហើយមានបំណងបង្កហិង្សាដោយប្រើដែកទីប ចង់វាយទៅលើអ្នកបើកបររថយន្ត ទៅសាលាដំបូងរាជានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបើកបរល្មើសច្បាប់ចរាចរណ៍ ។

សូមរំលឹកផងដែរ ករណីនេះបានកើតទ្បើងតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃត្រង់ទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ។

ចំណែក ម្ចាស់ម៉ូតូកង់បីឥណ្ឌា រូបនេះ មានឈ្មោះ កែ ឃឹម អាយុ៤៧ ឆ្នាំ មានទីលំនៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលហេតុការណ៍នេះ បានធ្វើឲ្យមហាជន ផ្ទុះការរិះគន់យ៉ាងខ្លាំង និងសូមណូមពរឲ្យសមត្ថកិច្ចចាត់វិធានការច្បាប់ ហើយក៏ជាមេរៀន សម្រាប់ឲ្យបុគ្គលផ្សេងទៀត ចូលរួមគោរពច្បាប់ចរាចរណ៍ ៕


Telegram